ស្ត្រីមានផ្ទៃពោះ ប្រើប្រាស់ទូរស័ព្ទច្រើនពេក មិនល្អចំពោះចរិយាកូន


ការសិក្សាថ្មីមួយ បានអោយដឹងថា ស្ត្រីមានផ្ទៃពោះ ដែលប្រើទូរស័ព្ទដៃជាប្រចាំ ធ្វើឲកូនមានទំនោរ ប្រឈមនឹង ផ្នែកអាកប្បកិរិយា ជាងក្មេងធម្មតា ជាពិសេសផ្តោតទៅលើ ក្មេងដែលប្រើប្រាស់ទូរស័ព្ទ តាំងពីក្មេង។

តាមការសិក្សាដែលបានធ្វើឡើង លើស្ត្រីជនជាតិដាណឺម៉ាកចំនួន ១០០០០០នាក់ នៅឆ្នាំ១៩៩២ ដល់ ២០០២ ដោយតាមដានរាល់ព៌តមាន រាល់បែបបទនៃការរស់នៅ ការញ៉ាំនិងទម្លាប់នានា និងការប្រើ ទូរស័ព្ទផងដែរ ។ ក្រោយមកនៅពេលកូនមានអាយុ៧ឆ្នាំ ម្តាយទាំងឡាយត្រូវបានគេអោយ ឆ្លើយសំ ណួរទាក់ទងនិងសុខភាព របស់ពួកគេ និងកូនព្រមទាំង ចរិកផងដែរ។

Pregnant and Telephone Khmer News

www.gizmag.com

ជាលទ្ធផលបានឲ្យដឹងថា កុមារដែលបានពាក់ព័ន្ធ នឹងការប្រើប្រាស់ទូរស័ព្ទ ទាំងមុននិងក្រោយពេល កើត មានទំនោរ និងបញ្ហាអាកប្បកិរយាដល់ទៅ៥០ភាគរយ។

អ្នកស្រាវជ្រាវបានធ្វើការសរុបថា “គេសិក្សាហើយសនិដ្ឋានជំហ៊ានដំបូងថា ការប្រើប្រាស់នេះ អាចប៉ះពាល់ដល់ កុមារ ហើយប្រសិនបើវា គឺជាការពិតនោះ វានឹងធ្វើអោយមាន នូវការព្រួយបារម្ភ យ៉ាងខ្លាំង ទៅលើសុខភាព សារធារណៈ ដោយសារតែបច្ចេកវិទ្យាមានការរីកចំរើន៕

 

Share Button

សូមជួយចែករំលែក នូវមតិយោបល់របស់អ្នក ទាក់ទងនឹងអត្ថបទខាងលើនេះ